[​២៨១​]​ ​ភិក្ខុ​ទុក​អតិរេក​បាត្រ​ ​ឱ្យ​កន្លង​ហួស១០ថ្ងៃ​ទៅ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 [​២៨២​]​ ​ភិក្ខុ​មាន​បាត្រ​ ​មាន​ចំណង​មិនទាន់​ដល់៥អន្លើ​ ​ហើយ​សូម​បាត្រ​ថ្មី​ដទៃទៀត​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​សូម​ ​លុះ​សូម​បាន​មក​ហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 [​២៨៣​]​ ​ភិក្ខុ​ទទួល​ភេសជ្ជៈ​ទាំងឡាយ​ហើយ​ ​ទុក​ឱ្យ​កន្លង​ហួស៧ថ្ងៃ​ទៅ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 ​[​២៨៤​]​ ​ភិក្ខុ​ស្វែង​រក​វស្សិ​ក​សា​ដិក​ចីវរ​(​សំពត់​សម្រាប់​ងូតទឹក​ភ្លៀង​)​ ​ក្នុង​កាល​ដ៏​លើសអំពី​ខែ​ខាងចុង​នៃ​រដូវក្ដៅ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ស្វែងរក​ ​លុះ​ស្វែងរក​បាន​មក​ហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 ​[​២៨៥​]​ ​ភិក្ខុ​ឱ្យ​ចីវរ​ដល់​ភិក្ខុ​ផងគ្នា​ ​ដោយខ្លួនឯង​ ​ហើយ​ក្រោធ​អាក់អន់​ចិត្ដ​ ​ក៏​ដណ្ដើមយក​វិញ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ដណ្ដើម​ ​លុះ​ដណ្ដើម​បាន​មក​ហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
 ​[​២៨៦​]​ ​ភិក្ខុ​សូម​អំបោះ​ដោយខ្លួនឯង​ ​យក​មក​ឱ្យ​ជាងតម្បាញ​ ​ត្បាញ​ចីវរ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ប្រើ​គេ​ឱ្យ​ត្បាញ​ ​លុះ​ប្រើ​គេ​ឱ្យ​ត្បាញ​រួចហើយ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៣៧ | បន្ទាប់