[​២៩១​]​ ​ភិក្ខុ​ពោល​ពាក្យ​កុហក​ដោយដឹងខ្លួន​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុ​ពោល​ពាក្យ​កុហក​ ​ដោយដឹងខ្លួន​ ​ត្រូវ​អាបត្ដិ៥គឺ​ ​ភិក្ខុ​មាន​សេចក្ដីប្រាថ្នា​លាមក​ ​មាន​សេចក្ដីប្រាថ្នា​គ្រប​សង្កត់​ហើយ​ ​ពោល​អួត​នូវ​ឧត្ដរិមនុស្ស​ធម្ម​ ​ដែល​មិន​មាន​ ​ដែល​មិន​ពិត​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ភិក្ខុ​ចោទ​ ​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្ដិ​បារាជិក​មិន​មាន​មូល​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​ភិក្ខុ​ពន្យល់​គេ​ថា​ ​ភិក្ខុ​ណា​នៅក្នុង​វិហារ​របស់​អ្នក​ ​ភិក្ខុ​នោះ​ជា​ព្រះ​អរហន្ដ​ ​បើ​គេ​ដឹង​ច្បាស់​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​បើ​គេ​មិនដឹង​ច្បាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​និយាយ​កុហក​ ​(​តាមធម្មតា​)​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ព្រោះ​ពោល​សម្បជានមុសាវាទ​ ​ភិក្ខុ​និយាយ​កុហក​ដោយដឹងខ្លួន​ ​ត្រូវ​អាបត្ដិ​ទាំង៥នេះឯង​។​ ​
 ​[​២៩២​]​ ​ភិក្ខុ​ពោល​ពាក្យចាក់ដោត​ ​ត្រូវ​អាបត្ដិ២គឺ​ ​ពោល​ចាក់ដោត​ឧប​សម្ប័​ន្ន​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ពោល​ចាក់​ដោ​ត​អនុ​ប​សម្ប័​ន្ន​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​២៩៣​]​ ​ភិក្ខុ​បង្ក​ពាក្យ​ញុះញង់​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ភិក្ខុ​បង្ក​ពាក្យ​ញុះញង់​ ​ដល់​ឧប​សម្ប័​ន្ន​ផងគ្នា​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​បង្ក​ពាក្យ​ញុះញង់​ដល់​អនុ​ប​សម្ប័​ន្ន​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់