[​៣៤៣​]​ ​ភិក្ខុ​លេង​ទឹក​ត្រូវ​អាបត្ដិ២​ ​គឺ​ភិក្ខុ​លេង​ទឹករាក់​ក្រោម​ភ្នែកគោរ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុ​លេង​ទឹកជ្រៅ​ ​លើ​ភ្នែកគោរ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣៤៤​]​ ​ភិក្ខុ​ធ្វើ​សេចក្ដី​មិន​អើពើ​ ​(​នឹង​បុគ្គល​អ្នក​សម្ដែងធម៌​ ​ឬ​ ​ធម៌​)​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ធ្វើ​សេចក្ដី​មិន​អើពើ​ ​លុះ​ធ្វើ​សេចក្ដី​មិន​អើពើ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣៤៥​]​ ​ភិក្ខុ​បន្លាច​ភិក្ខុ​ផងគ្នា​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​បន្លាច​ ​លុះ​បន្លាច​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៣៤៦​]​ ​ភិក្ខុ​បង្កាត់ភ្លើង​អាំង​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​បង្កាត់​ ​លុះ​បង្កាត់​ស្រេចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣៤៧​]​ ​មិនទាន់​ដល់​កន្លះ​ខែ​ ​ភិក្ខុ​ ​(​អ្នក​នៅក្នុង​មជ្ឈិម​បទេស​)​ ​ងូតទឹក​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ងូត​ ​លុះ​ងូត​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។
ថយ | ទំព័រទី ១៥១ | បន្ទាប់