[​៣៥៩​]​ ​ភិក្ខុ​ដឹង​ហើយ​បរិភោគ​រួម​ជាមួយគ្នា​ ​នឹង​ភិក្ខុ​ដែល​ពោល​ ​ដូច្នោះ​ ​ជា​អ្នក​មិន​ធ្វើតាម​ធម៌​ ​ជា​អ្នក​មិន​លះ​ទិដ្ឋិ​នោះ​ចេញ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​បរិភោគ​រួម​ ​លុះ​បរិភោគ​រួម​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៣៦០​]​ ​ភិក្ខុ​ដឹង​ថា​សាមណេរ​ដែល​ភិក្ខុ​ឯទៀត​ឱ្យ​វិនាស​ទៅ​ដូច្នោះ​ ​ហើយ​ ​ទៅ​ប្រលោម​យក​មក​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​ប្រលោម​ ​លុះ​និយាយ​ប្រលោម​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​

​ចប់​ ​សប្បា​ណ​ក​វគ្គ​ ​ទី៧​។​


 [​៣៦១​]​ ​ភិក្ខុ​ ​ដែល​ភិក្ខុ​ទាំងឡាយ​ពោល​ដាស់តឿន​ប្រកបដោយ​ធម៌​ហើយ​ ​និយាយ​(​នឹង​ភិក្ខុ​ទាំងឡាយ​)​ ​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិនទាន់​សិក្សា​សិក្ខាបទ​នុ៎ះ​នៅឡើយ​ ​ព្រោះ​ខ្ញុំ​មិនទាន់​បាន​សាកសួរ​ភិក្ខុ​ដទៃ​ដែល​ជា​អ្នក​ឈ្លាស​ ​ជា​អ្នក​ទ្រទ្រង់​វិន័យ​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​និយាយ​ ​លុះ​និយាយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់