[​៣៦៧​]​ ​ភិក្ខុ​ក្លែង​បង្ក​សេចក្ដី​រង្កៀស​ឱ្យ​កើតឡើង​ដល់​ភិក្ខុ​ផងគ្នា​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​បង្កហេតុ​ ​លុះ​បង្ក​ ​(​ហេតុ​នោះ​)​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 ​[​៣៦៨​]​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​ ​កំពុង​ប្រកួត​ប្រកាន់​ ​ឈ្លោះ​ទាស់ទែងគ្នា​ ​ភិក្ខុ​ឈរ​អែប​ចាំ​ស្ដាប់​ ​ត្រូវ​អាបត្ដិ២គឺ​ ​ភិក្ខុ​ទៅ​ដោយ​គិតថា​ ​អញ​នឹង​ចាំ​ស្ដាប់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ក្នុង​ទី​ដែល​ឈរ​ស្ដាប់​។​
 ​[​៣៦៩​]​ ​ភិក្ខុ​បានឱ្យ​ឆន្ទៈ​ចំពោះ​កម្ម​ទាំងឡាយ​ ​ដែល​ប្រកបដោយ​ធម៌​ ​លុះ​មក​ខាងក្រោយ​ ​ត្រឡប់​តិះដៀល​វិញ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​រៀបនឹង​តិះដៀល​ ​លុះ​តិះដៀល​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៣៧០​]​ ​កាលបើ​ពាក្យវិនិច្ឆ័យ​ ​កំពុង​ប្រព្រឹត្ដ​ទៅ​ក្នុង​ជំនុំ​សង្ឃ​ភិក្ខុ​មិន​ឱ្យ​ឆន្ទៈ​ ​ហើយ​ស្រាប់តែ​ក្រោក​ចាក​អាសនៈ​ចៀសចេញ​ទៅ​ ​ត្រូវ​អាបត្ដិ២គឺ​ ​កាលបើ​មិនទាន់​លះបង់​ហត្ថបាស​បរិស័ទ​ទៅ​ទេ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​លះ​ ​(​ហត្ថបាស​)​ ​ចេញទៅ​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ១៥៧ | បន្ទាប់