[​៣៨០​]​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​សំពត់​សម្រាប់​គ្រប​កម​ ​ឬ​ដំបៅ​ ​ឱ្យ​កន្លង​ហួសប្រមាណ​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​គេ​ធ្វើ​ ​លុះ​ឱ្យ​គេ​ធ្វើរួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 ​[​៣៨១​]​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​សំពត់​សម្រាប់​ងូតទឹក​ភ្លៀង​ ​ឱ្យ​កន្លង​ហួសប្រមាណ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​គេ​ធ្វើ​ ​លុះ​ឱ្យ​គេ​ធ្វើរួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៣៨២​]​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​ចីវរ​ ​ប៉ុន​ចីវរ​ព្រះ​សុគត​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​ចីវរ​ ​ប៉ុន​ចីវរ​ព្រះ​សុគត​ ​ត្រូវ​អាបត្ដិ២គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​គេ​ធ្វើ​ ​លុះ​ឱ្យ​គេ​ធ្វើរួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​ចីវរ​ ​ប៉ុន​ចីវរ​ព្រះ​សុគត​ ​ត្រូវ​អាបត្ដិ២​ ​នេះឯង​។​ ​

​ចប់​ ​រាជ​វគ្គ​ ​ទី​ ​៩​។​
​ចប់​ ​ពួក​ខុទ្ទក​សិក្ខាបទ​។​

ថយ | ទំព័រទី ១៦០ | បន្ទាប់