[​៣៨៥​]​ ​ភិក្ខុ​ទទួល​ខាទ​នីយៈ​ក្ដី​ ​ភោជ​នីយៈ​ក្ដី​ ​ក្នុង​ត្រកូល​ដែល​ ​សង្ឃ​សន្មត​ថា​ ​ជា​សេក្ខ​ត្រកូល​ ​ដោយដៃ​ខ្លួនឯង​ ​យក​មក​ឆាន់​ ​ត្រូវ​អាបត្ដិ​ ​២​ ​គឺ​ ​ភិក្ខុ​ទទួល​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​បាដិទេសនីយៈ​គ្រប់​ ​ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​
 [​៣៨៦​]​ ​ភិក្ខុ​ ​(​នៅ​)​ ​ក្នុង​សេនាសនៈ​ដែល​តាំងនៅ​ក្នុង​ព្រៃ​ហើយ​ ​ទទួល​ខាទ​នីយៈ​ក្ដី​ ​ភោជ​នីយៈ​ក្ដី​ ​ដែលគេ​មិនបាន​ឱ្យដំណឹង​មក​ជាមុន​ ​ដោយដៃ​ខ្លួនឯង​ ​យក​មក​ឆាន់​ខាងក្នុង​អារាម​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុ​ ​(​នៅ​)​ ​ក្នុង​សេនាសនៈ​ ​ដែល​តាំងនៅ​ក្នុង​ព្រៃ​ ​ហើយ​ទទួល​ខាទ​នីយៈ​ក្ដី​ ​ភោជ​នីយៈ​ក្ដី​ ​ដែលគេ​មិនបាន​ឱ្យដំណឹង​មក​ជាមុន​ដោយដៃ​ខ្លួនឯង​ ​យក​មក​ឆាន់​ខាងក្នុង​អារាម​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ភិក្ខុ​ទទួល​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​បា​ដិ​ទេស​នីយៈ​គ្រប់​ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​ ​ភិក្ខុ​ ​(​នៅ​)​ ​ក្នុង​សេនាសនៈ​ដែល​តាំងនៅ​ក្នុង​ព្រៃ​ ​ហើយ​ទទួល​ខាទ​នីយៈ​ក្ដី​ ​ភោជ​នីយៈ​ក្ដី​ ​ដែលគេ​មិនបាន​ឱ្យដំណឹង​មក​ជាមុន​ដោយដៃ​ខ្លួនឯង​ ​យក​មក​ឆាន់​ខាងក្នុង​អារាម​ ​ត្រូវ​អាបត្ដិ​ ​២​ ​នេះ​ ​ឯង​។​ ​

​ចប់​ ​បាដិទេសនីយៈ៤​។​

ថយ | ទំព័រទី ១៦២ | បន្ទាប់