[​៤៥១​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ដល់​មនុស្ស​ ​ដែល​អង្គុយ​ត្របោម​ក្បាលជង្គង់​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​ ​
 [​៤៥២​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ ​ដល់​មនុស្ស​ ​ដែល​ជួតក្បាល​ ​ត្រូវ​អាបត្ដិ​ ​១គឺ​ ​ទុក្កដ​។​ ​
 ​[​៤៥៣​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​សម្ដែងធម៌​ដល់​មនុស្ស​ ​ដែល​ទទូរ​ក្បាល​ ​ត្រូវ​អាបត្ដិ​ ​១គឺ​ ​ទុក្កដ​។​
 [​៤៥៤​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​លើ​ផែនដី​សម្ដែងធម៌​ ​ដល់​មនុស្ស​ដែល​អង្គុយ​លើ​អាសនៈ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​ទុក្កដ​។​
 [​៤៥៥​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​លើ​អាសនៈ​ទាប​ ​សម្ដែងធម៌​ ​ដល់​មនុស្ស​ដែល​អង្គុយ​លើ​អាសនៈ​ខ្ពស់​ ​ត្រូវ​អាបត្ដិ១​ ​គឺ​ ​ទុក្កដ​។​
 [​៤៥៦​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ឈរ​សម្ដែងធម៌​ដល់​មនុស្ស​ដែល​អង្គុយ​ ​ត្រូវ​អាបត្ដិ​ ​១គឺ​ ​ទុក្កដ​។​
 ​[​៤៥៧​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ដើរ​ពី​ខាងក្រោយ​សម្ដែងធម៌​ ​ដល់​មនុស្ស​ដែល​ដើរ​ពី​ខាងមុខ​ ​ត្រូវ​អាបត្ដិ១គឺ​ ​ទុក្កដ​។​
ថយ | ទំព័រទី ១៧២ | បន្ទាប់