ទាំង៧​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ ​បស្សាវៈ​ ​ឬ​ស្ដោះ​ទឹកមាត់​ក្នុងទឹក​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ ​បស្សាវៈ​ ​ឬ​ស្ដោះ​ទឹកមាត់​ក្នុងទឹក​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ១គឺ​ ​ទុ​ក្ក​ដា​បត្ដិ​។​ ​

​ចប់​ ​សង្គហិ​ត​វារៈ​ទី៤​។​


 [​៤៦៤​]​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​សេព​មេថុនធម្ម​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​សេព​មេថុនធម្ម​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​ ​បេ​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​របស់​ភិក្ខុ​ដែល​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ ​បស្សាវៈ​ ​ឬ​ស្ដោះ​ទឹកមាត់​ក្នុងទឹក​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦អាបត្ដិ​របស់​ភិក្ខុ​ ​ដែល​អាស្រ័យ​សេចក្ដី​មិន​អើពើ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់