[​៤៦៧​]​ ​ភិក្ខុ​សេព​មេថុនធម្ម​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុ​សេព​មេថុនធម្ម​ ​ត្រូវ​អាបត្ដិ៣គឺ​ ​សេព​មេថុនធម្ម​នឹង​សរីរៈ​ដែល​សត្វ​មិនទាន់​ទំពាស៊ី​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​សេព​មេថុនធម្ម​ ​នឹង​សរីរៈ​ដែល​សត្វ​ទំពាស៊ី​ហើយដោយ​ច្រើន​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​បញ្ចូល​អង្គជាត​ទៅ​ក្នុង​ទ្វារ​មាត់​ដែល​ហា​ ​តែ​មិន​ឱ្យ​ប៉ះពាល់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុ​សេព​មេថុនធម្ម​ ​ត្រូវ​អាបត្ដិ៣នេះឯង​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ណា​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​លោក​ ​សង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​ទាំងនោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អាបត្ដិ​ទាំងនោះ​ ​ចាត់​ចូលក្នុង​អធិករណ៍​ណា​។​ ​បណ្ដា​សមថៈ​ទាំង៧​ ​អាបត្ដិ​ទាំងនោះ​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ២គឺ​ ​សីលវិបត្ដិ​ក៏​មាន​ ​អាចារ​វិ​បត្ដិ​ក៏​មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​អាបត្ដិ​ទាំងនោះ​ ​លោកសង្គ្រោះ​ ​ដោយ​កង​នៃ​អាបត្ដិ៣គឺ​ ​កង​នៃ​បា​រាជិ​កា​បត្ដិ​ក៏​មាន​ ​កង​នៃ​ថុល្ល​ច្ច​យា​បត្ដិ​ក៏​មាន​ ​កង​នៃ​ទុ​ក្ក​ដា​បត្ដិ​ក៏​មាន​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់