[​៥០៣​]​ ​ភិក្ខុ​អ្នក​ទ្រុស្ដ​ត្រកូល​ ​ត្រូវ​អាបត្ដិ៣​ ​ព្រោះ​បច្ច័យ​ ​គឺ​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ជាគម្រប់​បីដង​ហើយ​ ​នៅតែ​មិន​លះបង់​នូវ​កម្ម​នោះ​ចេញ​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ដោយ​សូ​ត្រ​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ដោយ​កម្មវាចា​ពីរ​លើក​ ​លុះ​ចប់​កម្មវាចា​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​ ​បេ​។​ ​
 [​៥០៤​]​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​អាស្រ័យ​ ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ទុក្កដ១​ ​ព្រោះ​បច្ច័យ​ ​គឺ​ ​ការ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​ ​ភិក្ខុ​ត្រូវ​អាបត្ដិ១​ ​នេះឯង​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ទឹកមាត់​ក្ដី​ ​ក្នុងទឹក​។​ ​

​ចប់​ ​ក​តា​បត្ដិ​វារៈ​ទី២​។​


 [​៥០៥​]​ ​ពួក​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​រាប់បញ្ចូល​ ​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​ពួក​អាបត្ដិ​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សេព​មេថុនធម្ម​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ២​
ថយ | ទំព័រទី ២០១ | បន្ទាប់