ភិក្ខុនី​វិភង្គ​ ​មហា​វិរៈ១៦​


 [​៥១១​]​ ​បញ្ច​ម​បារាជិក​សិក្ខាបទ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អរហន្ដ​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​(​នូវ​កាលដែល​គួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​ ​(​នូវ​អំណាច​នៃ​ប្រយោជន៍​ទាំង១០​)​ ​ទ្រង់​បញ្ញ​ត្ដ​ដល់​ពួក​ភិក្ខុនី​ ​បញ្ច​ម​បារាជិក​សិក្ខាបទ​នោះ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ក្នុង​សិក្ខាបទ​នោះ​ ​មាន​ ​បញ្ញ​ត្ដិ​ ​អនុ​ប្ប​ញ្ញ​ត្ដិ​ ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ ​សព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​ ​បទេស​ប្ប​ញ្ញ​ត្ដិ​ ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​ ​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​ ​ឯកតោ​បញ្ញ​ត្ដិ​ ​ឧភតោ​បញ្ញ​ត្ដិ​ដែរ​ឬ​។​ ​បណ្ដា​បា​តិ​មោក្ខុ​ទ្ទេ​សទាំ​ង៤​ ​សិក្ខាបទ​នោះ​ចាត់​ចូលក្នុង​ឧទ្ទេស​ណា​ ​រាប់បញ្ចូល​ក្នុង​ឧទ្ទេស​ណា​ ​មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ទីប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​សិក្ខាបទ​នោះ​ ​ជា​វិ​បត្ដិ​អ្វី​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង​ ​៧​ ​សិក្ខាបទ​នោះ​ជា​កង​នៃ​អាបត្ដិ​អ្វី​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​ ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្ដា​អធិករណ៍​ទាំង​ ​៤​ ​អាបត្ដិ​ ​នោះ​ ​ជា​អធិករណ៍​អ្វី​។​ ​បណ្ដា​សមថៈ​ទាំង៧​ ​អាបត្ដិ​នោះ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​អ្វី​ដែល​ហៅថា​វិន័យ​ក្នុង​សិក្ខាបទ​នោះ​ ​អ្វី​ដែល​ហៅ​ ​ថា​អភិ​វិន័យ​ក្នុង​សិក្ខាបទ​នោះ​ ​អ្វី​ដែល​ហៅថា​បាតិមោក្ខ​ក្នុង​សិក្ខាបទ​នោះ​ ​អ្វី​ដែល​ហៅថា​អ​ធិប្បាតិមោក្ខ​ ​ក្នុង​សិក្ខាបទ​នោះ​ ​អ្វី​ដែល​ហៅថា​វិ​បត្ដិ​ ​អ្វី​ដែល​ហៅថា​សម្បត្ដិ​ ​អ្វី​ដែល​ហៅថា​បដិ​បត្ដិ​ ​(​ក្នុង​សិក្ខាបទ​នោះ​)​។​ ​
ថយ | ទំព័រទី ២០៨ | បន្ទាប់