ឬ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​សិក្ខាបទ​នោះ​ ​ជាឯក​តោ​បញ្ញ​ត្ដិ​ ​ឬ​ជា​ឧភតោ​បញ្ញ​ត្ដិ​។​ ​ជាឯក​តោ​បញ្ញ​ត្ដិ​។​ ​បណ្ដា​បា​តិ​មោក្ខុ​ទ្ទេ​សទាំ​ង៤​ ​សិក្ខាបទ​នោះ​ ​តើ​ចាត់​ចូលក្នុង​ឧទ្ទេស​អ្វី​ ​រាប់បញ្ចូល​ក្នុង​ឧទ្ទេស​អ្វី​។​ ​ចាត់​ចូលក្នុង​និទាន​ ​រាប់បញ្ចូល​ក្នុង​និទាន​។​ ​សិក្ខាបទ​នោះ​មកកាន់​ឧទ្ទេស​ ​ត្រង់​ឧទ្ទេស​ទីប៉ុន្មាន​។​ ​មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ទី២​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​សិក្ខាបទ​នោះ​ ​ជា​វិ​បត្ដិ​អ្វី​។​ ​ជា​សីលវិបត្ដិ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​សិក្ខាបទ​នោះ​ ​ជា​កង​នៃ​អាបត្ដិ​អ្វី​។​ ​ជា​កង​នៃ​អាបត្ដិ​បារាជិក​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​អាបត្ដិ​នោះ​ ​ជា​អធិករណ៍​អ្វី​។​ ​ជា​អា​បត្ដា​ធិ​ករណ៍​។​ ​បណ្ដា​សមថៈ​ទាំង​ ​៧​ ​អាបត្ដិ​នោះ​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​រម្ងាប់​ដោយ​សមថៈ២​ ​គឺ​ដោ​យស​ម្មុ​ខា​វិន័យ១​ ​បដិញ្ញាត​ក​រណៈ១​។​ ​អ្វី​ហៅថា​វិន័យ​ក្នុង​សិក្ខាបទ​នោះ​ ​អ្វី​ហៅថា​អភិ​វិន័យ​ក្នុង​សិក្ខាបទ​នោះ​។​ ​បញ្ញ​ត្ដិ​ ​ហៅថា​វិន័យ​ ​ការចែក​បទ​មាតិកា​ ​ហៅថា​អភិ​វិន័យ​។​ ​អ្វី​ហៅថា​បាតិមោក្ខ​ ​ក្នុង​សិក្ខាបទ​នោះ​ ​អ្វី​ហៅថា​អ​ធិប្បាតិមោក្ខ​ ​ក្នុង​សិក្ខាបទ​នោះ​។​ ​បញ្ញ​ត្ដិ​ ​ហៅថា​បាតិមោក្ខ​ ​ការចែក​បទ​មាតិកា​ ​ហៅថា​
ថយ | ទំព័រទី ២១០ | បន្ទាប់