[​៥១៥​]​ ​អ​ដ្ឋ​ម​បារាជិក​សិក្ខាបទ​ ​សម្រាប់​ភិក្ខុនី​ទាំងឡាយ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​បំពេញ​វត្ថុ​គម្រប់៨​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​ ​

​ចប់​ ​បារាជិក​ ​៨​។​
​ឧទ្ទាន​នៃ​បារាជិក​សិក្ខាបទ​នោះ​ ​ដូច្នេះ​


​[​៥១៦​]​ ​រឿង​ភិក្ខុនី​សេព​មេថុនធម្ម១​ ​ភិក្ខុនី​លួច​ទ្រព្យ​គេ១​ ​ភិក្ខុនី​សម្លាប់​មនុស្ស១​ ​ភិក្ខុនី​ពោល​អួត​ឧត្ដរិមនុស្ស​ធម្ម១​ ​ភិក្ខុនី​ត្រេកអរ​នឹង​កាយ​សំសគ្គៈ១​ ​ភិក្ខុនី​បិទបាំង​ទោស​របស់​ ​ភិក្ខុនី​ផងគ្នា១​ ​ភិក្ខុនី​ប្រព្រឹត្ដ​តាម​ភិក្ខុ​ដែល​សង្ឃ​លើ​ក​វត្ដ១​ ​ភិក្ខុនី​បំពេញ​វត្ថុ​ទាំង៨​ ​មាន​ត្រេកអរ​នឹង​ចាប់ដៃ​នៃ​បុរស​ជាដើម​(​១​)​១​ ​ព្រះពុទ្ធ​ជាម​ហា​វីរៈ​ ​(​មាន​ព្យាយាម​ធំ​)​ ​ទ្រង់​បញ្ញ​ត្ដ​បារាជិក​ទាំង​ ​៨​ ​ហៅថា​ឆេ​ជ្ជ​វត្ថុ​ ​គឺ​វត្ថុ​ដាច់​ចាក​ភាវៈ​ជា​ភិក្ខុនី​ ​ដោយ​ឥត​សង្ស័យ​។​

​(​១​)​ ​មើល​ភិក្ខុនី​វិភង្គ​បច្ចេកភាគ​ទី៥​ ​តាំងពី​បព្វៈ​ ​២៦​ ​ទំព័រ​ ​៣០​ ​ដល់​បព្វៈ​ ​២៩​ ​ទំព័រ​ ​៣៤​។​
ថយ | ទំព័រទី ២១៤ | បន្ទាប់