[​៥១៩​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​របស់​ភិក្ខុនី​ ​ដែល​បំបួស​ស្រី​ជា​ចោរ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ថុល្ល​នន្ទា​ភិក្ខុនី​ ​បាន​បំបួស​ស្រី​ជា​ចោរ​។​ ​សិក្ខាបទ​នោះ​ ​មាន​ ​តែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​គឺ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​កាយ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​និង​ចិត្ដ​ក៏​មាន​។​
 [​៥២០​]​ ​សង្ឃាទិសេស​សិក្ខាបទ​ ​របស់​ភិក្ខុនី​ ​ដែល​ដើរទៅ​កាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​មួយ​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​មួយ​រូប​ ​ដើរទៅ​កាន់​ចន្លោះ​ស្រុក​តែម្នាក់ឯង​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ៣​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់