សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​ ​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​គឺ​តំាង​ឡើង​អំពី​កាយវាចា​ចិត្ដ​។​បេ​។​
 [​២០​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​សង្ឃាទិសេស​ចំពោះ​ភិក្ខុ​អ្នក​ ​(​រឹងរូស​)​ ​ប្រដៅ​បាន​ដោយ​ក្រ​ ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម​អស់​វារៈ៣​ ​ដង​ ​នៅតែ​មិន​លះបង់​ ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ ​នគរ​កោ​សម្ពី​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​ ​ពោល​ទូន្មាន​ប្រកបដោយ​ធម៌​ ​បាន​ធ្វើខ្លួន​ឱ្យ​ជា​អ្នក​គឺ​គេ​ស្ដីប្រដៅ​មិនបាន​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​តំាង​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​គឺ​តំាង​ឡើង​អំពី​កាយវាចា​ចិត្ដ​។​ ​បេ​។​ ​
 [​២១​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​សង្ឃាទិសេស​ចំពោះ​ ​ភិក្ខុ​អ្នក​ទ្រុស្ដ​ត្រកូល​ ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម​អស់​វារៈ៣ដង​ ​នៅតែ​មិន​លះបង់​ ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នូវ​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​។​ ​ព្រោះ​ ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​អស្ស​ជិ​ភិក្ខុ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​សង្ឃ​
ថយ | ទំព័រទី ២២ | បន្ទាប់