ចូល​ទៅកាន់​ត្រកូល​ ​ក្នុង​វេលាវិកាល​ ​ហើយ​មិន​ប្រាប់​ម្ចាស់​គេ​ ​ស្រាប់តែ​ក្រាល​សេនាសនៈ​សម្រាប់​ក្រាល​ដេក​ ​ហើយ​អង្គុយ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ ​ដោយ​សមុដ្ឋាន​ ​២​ ​(​ដូច​ក្នុង​កឋិន​សិក្ខាបទ​)​។​
 [​៥៥៩​]​ ​ភិក្ខុនី​ពោលទោស​ភិក្ខុនី​ដទៃ​ ​ដោយ​កិរិយា​ប្រកាន់​អាក្រក់​ ​នឹង​ដោយ​ពិចារណា​ខុស​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ ​ប្រារឰ​នឹង​ភិក្ខុនី​មួយ​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​មួយ​រូប​ពោលទោស​ភិក្ខុនី​ដទៃ​ ​ដោយ​កិរិយា​ប្រកាន់​អាក្រក់​ ​នឹង​ដោយ​ ​ពិចារណា​ខុស​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​
 [​៥៦០​]​ ​ភិក្ខុនី​ប្រទេច​ខ្លួនឯង​ក្ដី​ ​ប្រទេច​ភិក្ខុនី​ដទៃ​ក្ដី​ ​ដោយ​នរក​ ​ឬ​ដោយ​ព្រហ្មចរិយៈ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ចណ្ឌ​កា​លី​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ចណ្ឌ​កា​លី​ភិក្ខុនី​
ថយ | ទំព័រទី ២៣៨ | បន្ទាប់