[​២៣​]​ ​សូរ​ថា​ ​ព្រះមានព្រះភាគ​ ​អរហន្ដ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​បញ្ញ​ត្ដ​អនិយតៈ​ទី១​ ​ក្នុង​ទីណា​។​ ​ទ្រង់​ប្រារឰ​នូវ​បុគ្គល​ណា​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​បញ្ញ​ត្ដិ​ ​១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​ ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ១​ ​សព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ១​ ​បទេស​ប្ប​ញ្ញ​ត្ដិ១​ ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ១​ ​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ១​ ​ឯកតោ​បញ្ញ​ត្ដិ១​ ​ឧភតោ​បញ្ញ​ត្ដិ១​ ​មាន​ក្នុង​អនិយតៈ​ទី១​ ​នោះ​ដែរ​ឬទេ​។​ ​បណ្ដា​បា​តិ​មោក្ខុ​ទ្ទេ​សទាំ​ង៥យ៉ាង​ ​សិក្ខាបទ​នោះ​ ​ដាក់ចុះ​ក្នុង​ឧទ្ទេស​ណា​ ​រាប់បញ្ចូល​ក្នុង​ឧទ្ទេស​ណា​ ​មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ណា​។​ ​បណ្ដា​វិ​បត្ដិ​ទាំង​ ​៤​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ចាត់ជា​វិ​បត្ដិ​អ្វី​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ចាត់​ចូលក្នុង​អាបត្ដិ​កង​ណា​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​យ៉ាង​។​ ​បណ្ដា​អធិករណ៍​ទាំង៤យ៉ាង​ ​សិក្ខាបទ​នោះ​ ​ចាត់ជា​អធិករណ៍​អ្វី​។​ ​បណ្ដា​សមថៈ​ទាំង​ ​៧​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​យ៉ាង​។​ ​អ្វី​ជា​វិន័យ​ក្នុង​សិក្ខាបទ​នោះ​ ​អ្វី​ជា​អភិ​វិន័យ​ក្នុង​សិក្ខាបទ​នោះ​ ​អ្វី​ជា​បាតិមោក្ខ​ក្នុង​សិក្ខាបទ​នោះ​ ​អ្វី​ជា​អ​ធិប្បាតិមោក្ខ​ក្នុង​សិក្ខាបទ​នោះ​។​ ​អ្វី​ជា​វិ​បត្ដិ​ ​អ្វី​ជា​សម្បត្ដិ​ ​សេចក្ដី​ប្រតិ​បត្ដិ​ ​(​ក្នុង​សិក្ខាបទ​នោះ​)​ ​ដូចម្ដេច​។​ ​ព្រះមានព្រះភាគ​ទ្រង់​បញ្ញ​ត្ដ​អនិយតៈ​ទី១​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ប៉ុន្មាន​យ៉ាង​។​ ​ជន​ពួក​
ថយ | ទំព័រទី ២៤ | បន្ទាប់