ឱ្យ​សមណ​ចីវរ​ដល់​គ្រហស្ថ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​។​
 [​៥៧០​]​ ​ភិក្ខុនី​ញ៉ាំង​សម័យ​នៃ​ចីវរកាល​ ​ឱ្យ​កន្លងទៅ​ដោយចង់​ ​បាន​នូវ​ចីវរ​ដ៏​ទុព្វល​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​ញ៉ាំង​សម័យ​នៃ​ចីវរកាល​ ​ឱ្យ​កន្លងទៅ​ ​ដោយចង់​បាន​នូវ​ចីវរ​ដ៏​ ​ទុព្វល​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​
 ​[​៥៧១​]​ ​ភិក្ខុនី​ឃាត់​ការ​ដក​កឋិន​ដែល​ប្រកបដោយ​ធម៌​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឃាត់​ការ​ដក​កឋិន​ដែល​ប្រកបដោយ​ធម៌​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​ ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​ ​

​ចប់​ ​នហាន​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ២៤៣ | បន្ទាប់