ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឱ្យ​ខាទ​នីយៈ​ខ្លះ​ ​ភោជ​នីយៈ​ខ្លះ​ ​ដោយដៃ​របស់​ខ្លួន​ ​ដល់​គ្រហស្ថ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​ ​
 [​៥៨៨​]​ ​ភិក្ខុនី​មិន​លះ​បង់​អាវ​ស​ថ​ចីវរ​ ​(​ចីវរ​សម្រាប់​ភិក្ខុនី​មាន​រដូវ​)​ ​នៅតែ​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​លះ​បង់​អាវ​ស​ថ​ចីវរ​ ​នៅតែ​ប្រើប្រាស់​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​កឋិន​សិក្ខាបទ​)​។​
 [​៥៨៩​]​ ​ភិក្ខុនី​មិនបាន​ប្រគល់​លំនៅ​ ​(​ដល់​គេ​ឯទៀត​)​ ​ហើយ​ ​ស្រាប់តែ​ចៀសចេញ​ទៅកាន់​ចារិក​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិនបាន​ប្រគល់​លំនៅ​ ​(​ដល់​គេ​ឯទៀត​)​ ​ហើយ​
ថយ | ទំព័រទី ២៥១ | បន្ទាប់