ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​បំបួស​ស្ដ្រី​ដែល​មានកូន​នៅ​បៅ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​៣​។​
 ​[​៦០៤​]​ ​ភិក្ខុនី​ ​បំបួស​សិក្ខមានា​ដែល​មិនទាន់​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦ប្រការ​ ​គ្រប់​ពីរ​ឆ្នាំ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​បំបួស​សិក្ខមានា​ដែល​មិនទាន់​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦​ ​ប្រការ​ ​គ្រប់​ពីរ​ឆ្នាំ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​ ​អាបត្ដិ​ទាំង​ ​៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​៣​។​
 [​៦០៥​]​ ​ភិក្ខុនី​ ​បំបួស​សិក្ខមានា​ដែល​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦ប្រការ​ ​គ្រប់​ពីរ​ឆ្នាំ​ហើយ​ ​តែ​សង្ឃ​មិនទាន់​បាន​សន្មត​ឱ្យ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​ ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុនី​ច្រើន​រូប​ ​បំបួស​សិក្ខមានា​ ​ដែល​បាន​សិក្សា​សិក្ខា​ក្នុង​ធម៌៦ប្រការ​ ​គ្រប់​ពីរ​ឆ្នាំ​ហើយ​ ​តែ​សង្ឃ​មិន
ថយ | ទំព័រទី ២៥៨ | បន្ទាប់