គឺ​ទទួល​ដោយ​គិតថា​ ​អញ​នឹង​ទំពាស៊ី​ ​ឬ​បរិភោគ​ ​តាម​ពាក្យ​ភិក្ខុនី​ដែល​បញ្ជូន​នោះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​ ​លុះ​សម្រេចការ​បរិភោគ​ហើយ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​ ​
 [​៦៥៩​]​ ​ភិក្ខុនី​ក្រោធ​ខឹង​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​គម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ត្រូវ​អាបត្ដិ៣​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ខ​ណៈ​ចប់​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ ​លុះ​សូត្រ​កម្មវាចា​ចប់ហើយ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​
 ​[​៦៦០​]​ ​ភិក្ខុនី​ដែល​សង្ឃ​ឱ្យ​ចាញ់​គេ​ក្នុង​អធិករណ៍​ណា​នីមួយ​ ​ហើយ​ក្រោធ​ខឹង​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​គម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ខ​ណៈ​ចប់​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ ​លុះ​សូត្រ​កម្មវាចា​ចប់ហើយ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​
 ​[​៦៦១​]​ ​ភិក្ខុនី​ទាំងឡាយ​ ​ដែល​នៅ​ច្រឡូកច្រឡំ​ ​កាលបើ​សង្ឃ​ ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ជាគម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ ​ចេញ​ត្រូវ​អាបត្ដិ៣​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ខ​ណៈ​ចប់​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ក្នុង​ខណៈ​ចប់​កម្មវាចា​ពីរ​លើក​ ​លុះ​សូត្រ​កម្មវាចា​ចប់ហើយ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។
ថយ | ទំព័រទី ២៨៦ | បន្ទាប់