[​៧០៧​]​ ​ភិក្ខុនី​ក្លែង​ធ្វើ​សេចក្ដី​អផ្សុក​ដល់​ភិក្ខុនី​ផងគ្នា​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​លុះ​ធ្វើរួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៧០៨​]​ ​ភិក្ខុនី​មិន​បម្រើ​ ​ទាំង​មិន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​ឱ្យ​គេ​បម្រុង​នឹង​បម្រើ​ ​នូវ​កូនសិស្ស​ដែល​មាន​ជំងឺ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​បាចិត្ដិយៈ​។​
 [​៧០៩​]​ ​ភិក្ខុនី​ឱ្យ​លំនៅ​ដល់​ភិក្ខុនី​ផងគ្នា​ ​ហើយ​ស្រាប់តែ​ក្រោធ​ ​អាក់អន់​ចិត្ដ​ ​បណ្ដេញ​ភិក្ខុនី​នោះ​ចេញ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​បណ្ដេញ​ ​លុះ​បណ្ដេញចេញ​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៧១០​]​ ​ភិក្ខុនី​ ​នៅ​ច្រឡូកច្រឡំ​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​គម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​កម្ម​នោះ​ចេញ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ខ​ណៈ​ចប់​ញ​ត្ដិ​ ​លុះ​សូត្រ​កម្មវាចា​ចប់ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៧១១​]​ ​ភិក្ខុនី​មិន​មាន​ពួក​ឈ្មួញ​ជាគ្នា​ ​ទៅកាន់​ចារិក​ខាងក្នុង​ដែន​ ​ដែលគេ​សន្មត​ថា​ប្រកបដោយ​សេចក្ដី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ប្រយោគ​ដែល​ដើរ​ ​លុះ​ដើរ​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។
ថយ | ទំព័រទី ២៩៧ | បន្ទាប់