[​៧៥៣​]​ ​ភិក្ខុនី​ឱ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ដែល​នៅ​ច្រឡូកច្រឡំ​ដោយ​បុរស​ ​ដែល​នៅ​ច្រឡូកច្រឡំ​ដោយ​ក្មេងប្រុស​ ​ជា​ស្ដ្រី​កាច​ ​បណ្ដាល​ឱ្យ​កើត​សេចក្ដីសោក​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​ឧបសម្បទា​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ឱ្យ​ឧបសម្បទា​រួចហើយ​ ​ត្រូវ​អាបត្ដិ​ ​បាចិត្ដិយៈ​។​
 [​៧៥៤​]​ ​ភិក្ខុនី​ឱ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ ​ដែល​មាតាបិតា​ក្ដី​ ​ស្វាមី​ក្ដី​ ​មិនទាន់​បាន​អនុញ្ញាត​ឱ្យ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​ឧបសម្បទា​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ឱ្យ​ឧបសម្បទា​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៧៥៥​]​ ​ភិក្ខុនី​ឱ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ ​ដោយ​ឱ្យ​ឆន្ទៈ​ឈ្មោះ​ ​បារិ​វាសិកៈ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​ឧបសម្បទា​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ឱ្យ​ឧបសម្បទា​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៧៥៦​]​ ​ភិក្ខុនី​ឱ្យ​ឧបសម្បទា​រាល់​ឆ្នាំ​ ​ត្រូវ​អាបត្ដិ២គឺ​ ​ក្នុង​ ​ប្រយោគ​ដែល​កំពុង​ឱ្យ​ឧបសម្បទា​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ឱ្យ​ឧបសម្បទា​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៧៥៧​]​ ​ភិក្ខុនី​ឱ្យ​ឧបសម្បទា​ដល់​ស្ដ្រី​ពីរ​រូប​ក្នុង១ឆ្នាំ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​ឧបសម្បទា​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ឱ្យ​ឧបសម្បទា​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​

​ចប់​ ​កុមារី​ភូត​វគ្គ​ ​ជាគម្រប់៨​។​

ថយ | ទំព័រទី ៣០៧ | បន្ទាប់