ប៉ុន្មាន​។​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​ដែល​សូម​ទឹកដោះជូរ​អំពី​គេ​យកម​ឆាន់​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ២​ ​គឺ​កង​នៃ​អាបត្ដិ​បាដិទេសនីយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​

​ចប់​ ​សង្គហ​វារៈ​ ​ជាគម្រប់៤​។​


 [​៧៨១​]​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​របស់​បុរស​បុគ្គល​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​របស់​បុរស​បុគ្គល​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​អំពី​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​បេ​។​
 [​៧៨២​]​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​អំពី​សមុដ្ឋាន​ប៉ុន្មាន​។​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​បណ្ដា​
ថយ | ទំព័រទី ៣១៤ | បន្ទាប់