[​៧៨៧​]​ ​ភិក្ខុនី​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រេកអរ​នឹង​ការ​ប៉ះពាល់​ ​កាយ​របស់​បុរស​បុគ្គល​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​។​ ​ភិក្ខុនី​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​របស់​បុរស​បុគ្គល​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រូវ​អាបត្ដិ៣​ ​គឺ​ត្រេកអរ​ ​នឹង​ការ​ចាប់​ពាល់​នូវ​(​សរីរប្រទេស​)​ ​ពី​ខាងក្រោម​ដងកាំបិត​ ​ចុះ​មកដល់​ខាងលើ​មណ្ឌល​ជង្គង់​ ​ត្រូវ​អាបត្ដិ​បារាជិក​ ​ត្រេកអរ​នឹង​ការ​ចាប់​ពាល់​នូវ​ ​(​សរីរប្រទេស​)​ ​ពី​ខាងលើ​ដងកាំបិត​ ​និង​ខាងក្រោម​នៃ​មណ្ឌល​ជង្គង់​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ត្រេកអរ​នឹង​ការ​ចាប់​ពាល់​នូវ​វត្ថុ​ជាប់នឹង​កាយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ភិក្ខុនី​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​របស់​បុរស​បុគ្គល​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រូវ​អាបត្ដិ​ទាំង៣​ ​នេះ​។​ ​បណ្ដា​វិ​បត្ដិ៤​ ​អាបត្ដិ​ទាំងនោះ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្ដា​អធិករណ៍៤​ ​ចាត់ជា​អធិករណ៍​ណា​។​ ​បណ្ដា​សមថៈ៧​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ២​ ​គឺ​សីលវិបត្ដិ​ក៏​មាន​ ​
ថយ | ទំព័រទី ៣១៧ | បន្ទាប់