(​សិក្ខាបទ​នោះ​)​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​
 [​៧៩២​]​ ​អាបត្ដិ​បារាជិក​ ​ព្រោះ​បច្ច័យ​នៃ​ការ​បំពេញ​វត្ថុជា​គម្រប់៨​(​១​)​ ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​។​ ​ព្រោះ​ ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​បំពេញ​វត្ថុជា​គម្រប់៨​។​ ​(​សិក្ខាបទ​នោះ​)​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​ ​
​ចប់​ ​បារាជិក​។​
 [​៧៩៣​]​ ​សង្ឃាទិសេស​ណា​ ​ដែល​ព្រះមានព្រះភាគ​ជា​អរហន្ដ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​(​នូវ​កាល​ដ៏​គួរ​នឹង​បញ្ញ​ត្ដ​សិក្ខាបទ​)​ ​ទ្រង់​ឃើញ​ ​(​នូវ​អំណាច​នៃ​ប្រយោជន៍​)​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​ធ្វើដំណើរ​ក្ដី​ ​របស់​ភិក្ខុនី​ជា​អ្នកប្ដឹង​ផ្ដល់​ ​សង្ឃាទិសេស​នោះ​ ​ព្រះអង្គ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​
​(​១​)​ ​វត្ថុ​ទាំង៨គឺ​ ​១​ ​ត្រេកអរ​នឹង​ការ​ចាប់ដៃ​របស់​បុរស​បុគ្គល​,​ ​២​ ​ត្រេកអរ​នឹង​ការ​ចាប់​ជាយ​សង្ឃ​ដី​របស់​បុរស​បុគ្គល​,​ ​៣​ ​ឈរ​ជាមួយនឹង​បុរស​បុគ្គល​,​ ​៤​ ​ចរចា​ជាមួយនឹង​បុរស​បុគ្គល​,​ ​៥​ ​ទៅកាន់​ទី​សង្កេត​,​ ​៦​ ​ត្រេកអរ​នឹង​បុរស​ដើរចូលមកជិត​,​ ​៧​ ​ចូល​ទៅកាន់​ទី​កំបាំង​,​ ​៨​ ​បង្អោនកាយ​ទៅ​ ​ដើម្បី​សេព​នូវ​អសទ្ធម្ម​ ​(​ភិក្ខុនី​វិភង្គ​)​។​
ថយ | ទំព័រទី ៣២២ | បន្ទាប់