ព្រោះ​រឿង​ដែល​សុន្ទរី​នន្ទា​ភិក្ខុនី​ ​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ទទួល​អាមិសៈ​អំពី​ ​ដៃ​បុរស​បុគ្គល​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​។​ ​(​សិក្ខាបទ​នោះ​)​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​ ​
 [​៧៩៨​]​ ​សង្ឃាទិសេស​ ​ព្រោះ​បច្ច័យ​នៃ​ភិក្ខុនី​បញ្ជូន​ភិក្ខុនី​ផងគ្នា​ ​ដោយ​ពាក្យ​ថា​ ​នែនាង​ ​បុរស​បុគ្គល​នោះ​មានតម្រេក​ក្ដី​ ​មិន​មានតម្រេក​ក្ដី​ ​នឹង​ធ្វើអ្វី​ដល់​នាង​បាន​ ​នែនាង​ ​ណ្ហើយចុះ​ ​កាលណាបើ​នាង​មិន​មានតម្រេក​ហើយ​ ​បើ​បុរស​បុគ្គល​នេះ​ឱ្យ​វត្ថុ​ណា​ជា​ខាទ​នីយៈ​ក្ដី​ ​ជា​ភោជ​នីយៈ​ក្ដី​ ​ដល់​នាង​ ​នាង​ចូរ​ទទួល​វត្ថុ​នោះ​ ​ដោយដៃ​របស់​ខ្លួន​ហើយ​ទំពាស៊ី​ ​ឬ​បរិភោគ​ចុះ​ ​ដូច្នេះ​ ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី១រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី១រូប​ ​បញ្ជូន​ភិក្ខុនី​ផងគ្នា​ ​ដោយ​ពាក្យ​ថា​ ​នែនាង​ ​បុរស​បុគ្គល​នោះ​មានតម្រេក​ក្ដី​ ​មិន​មានតម្រេក​ក្ដី​ ​នឹង​ធ្វើអ្វី​ដល់​នាង​បាន​ ​នែនាង​ ​ណ្ហើយចុះ​ ​កាលណាបើ​នាង​មិន​មានតម្រេក​ហើយ​ ​បើ​បុរស​បុគ្គល​នោះ​ឱ្យ​វត្ថុ​ណា​ជា​ខាទ​នីយៈ​ក្ដី​ ​ជា​ភោជ​នីយៈ​ក្ដី​ ​
ថយ | ទំព័រទី ៣២៦ | បន្ទាប់