កិរិយា​មិន​លះ​ ​(​អំ​ពើ​នោះ​ៗ​)​ ​ក្នុង​វេលា​ដែល​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ជាគម្រប់៣​ ​ដង​ ​គឺ​ចប់​ញ​ត្ដិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ចប់​កម្មវាចា​ពីរ​លើក​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ទាំងឡាយ​ ​ចប់​កម្មវាចា​សព្វគ្រប់​ ​ត្រូវ​អាបត្ដិ​សង្ឃា​ ​ទិ​សេស​។​ ​

​ចប់​ ​សង្ឃាទិសេស​។​បេ​។​


 [​៨១៨​]​ ​ភិក្ខុនី​ ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​សូម​ទឹកដោះជូរ​យក​មក​ឆាន់​។​ ​ភិក្ខុនី​ត្រូវ​អាបត្ដិ២​ ​ព្រោះ​បច​ច្ច័​យ​នៃ​កិរិយា​សូម​ទឹក​ ​ដោះ​ជូរ​យក​មក​ឆាន់​ ​គឺ​កំពុង​ទទួ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​(​លុះ​ទទួល​ហើយ​ឆាន់​)​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​ ​គ្រប់​ ​ៗ​ ​វារៈ​ដែល​លេប​ចូរ​ទៅ​ ​ភិក្ខុនី​ត្រូវ​អាបត្ដិ២នេះ​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​ ​សូម​ទឹកដោះជូរ​យក​មក​ឆាន់​។​ ​

ចប់​ ​ក​តិ​អាបត្ដិ​វារៈ​ ​ជាគម្រប់២​។​


 [​៨១៩​]​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដីត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដីត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​ ​បណ្ដា​វិ​បត្ដិ​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់