ទាំង៤​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ២គឺ​ ​សីលវិបត្ដិ​ក៏​មាន​ ​អាចារ​វិ​បត្ដិ​ក៏​មាន​។​បេ​។​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​សូម​ ​នូវ​ទឹកដោះជូរ​យក​មក​ឆាន់​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​បណ្ដា​វិ​បត្ដិ​ទាំង​ ​៤​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ១​ ​គឺ​ ​អាចារ​វិ​បត្ដិ​។​ ​

​ចប់​ ​វិ​បត្ដិ​វារៈ​ ​ជាគម្រប់​ ​៣​។​


 [​៨២០​]​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដីត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដីត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ៥​ ​គឺ​កង​នៃ​អាបត្ដិ​បារាជិក​ក៏​មាន​ ​កង​នៃ​អាបត្ដិ​សង្ឃាទិសេស​ក៏​មាន​ ​កង​នៃ​អា​បត្ដិ​ថុល្ល​បច្ច័យ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​ ​បេ​។​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​សូម​ទឹកដោះ​ ​ជូរ​យក​មក​ឆាន់​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង​ ​៧​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​ ​អាបត្ដិ​ប៉ុន្មាន​។​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​សូម​ទឹកដោះជូរ​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់