យក​មក​ឆាន់​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង​ ​៧​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ ​២​ ​គឺ​ ​កង​នៃ​អាបត្ដិ​បាដិទេសនីយៈ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ ​ក៏​មាន​។​ ​

​ចប់​ ​សង្គហ​វារៈ​ ​ជាគម្រប់​ ​៤​។​


 ​[​៨២១​]​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដីត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដីត្រេកអរ​នឹង​ការ​ប៉ះ​ ​ពាល់​កាយ​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ឡើយ​។​ ​បេ​។​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​បណ្ដា​ ​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៤​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​មិន​តាំង​ឡើង​អំពី​វាចា​ ​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់