ដែល​មិន​ឱ្យ​មូល​នៃ​អនុវាទ​ដ៏​លាមក​នោះ​ ​ប្រព្រឹត្ដ​ទៅ​ក្នុង​អនាគត​ទៀត​បាន​ ​រមែង​មាន​ដោយ​ប្រការ​យ៉ាងនេះ​។​ ​មាន​ពាក្យ​តទៅទៀត​ថា​ ​ភិក្ខុ​ជា​អ្នក​លុបគុណ​គេ​ ​ជា​អ្នកលើ​ក​ខ្លួន​។​ ​បេ​។​ ​ជា​អ្នក​ច្រណែន​ ​ជា​អ្នក​កំណាញ់​ ​ជា​អ្នក​អួតអាង​ ​ជា​អ្នកលាក់ពុត​ ​ជា​អ្នកមាន​ប្រាថ្នា​លាមក​ ​មាន​ទិដ្ឋិ​អាក្រក់​ ​ជា​អ្នក​ប្រកាន់​តាម​សេចក្ដីយល់​របស់​ខ្លួន​ ​ទាំង​ប្រកាន់​មាំ​ ​លះបង់​បាន​ ​ដោយ​កម្រ​។​ ​ភិក្ខុ​ណា​ ​ដែល​ប្រកាន់​តាម​សេចក្ដីយល់​របស់​ខ្លួន​ ​ប្រកាន់​មាំ​ ​លះបង់​បាន​ដោយ​កម្រ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះ​សាស្ដា​ផង​ ​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះធម៌​ផង​ ​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះសង្ឃ​ផង​ ​មិន​ធ្វើ​ឱ្យ​បរិបូណ៌​ក្នុង​សិក្ខា​ផង​។​ ​បេ​។​ ​ភិក្ខុ​ណា​ ​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះ​សាស្ដា​ ​ផង​ ​ក្នុង​ព្រះធម៌​ផង​។​ ​បេ​។​ ​ក្នុង​ព្រះសង្ឃ​ផង​។​ ​បេ​។​ ​មិន​ធ្វើ​ឱ្យ​បរិបូណ៌​ ​ក្នុង​សិក្ខា​ផង​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ញ៉ាំង​អនុវាទ​ឱ្យ​កើតឡើង​ក្នុង​សង្ឃ​។​ ​អនុវាទ​ណា​ ​ប្រព្រឹត្ដ​ទៅ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​មិន​ចម្រើន​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីទុក្ខ​ ​ដល់​ទេវតា​និង​មនុស្ស​ទាំងឡាយ​។​ ​បើ​អ្នក​ទាំងឡាយ​
ថយ | ទំព័រទី ៣៧២ | បន្ទាប់