(​ជាមួយ​)​ ​នឹង​សព្រ​ហ្ម​ចា​រិបុ​គ្គ​ល​អ្នកមានសីល​ទាំងឡាយ​ ​ធម៌​នេះឯង​ ​ឈ្មោះថា​ ​ជា​ធម៌​ដែល​បុគ្គល​គប្បី​រលឹក​ ​ឈ្មោះថា​ ​ធ្វើ​នូវ​សេចក្ដី​ស្រឡាញ់​ ​ឈ្មោះថា​ ​ធ្វើ​នូវ​សេចក្ដី​គោរព​ ​ដល់​សព្រ​ហ្ម​ចា​រិបុ​គ្គ​ល​ ​ប្រព្រឹត្ដ​ទៅ​ ​ដើម្បី​សេចក្ដី​សង្គ្រោះ​ ​ដើម្បី​មិន​វិវាទ​ ​ដើម្បី​ការព្រមព្រៀង​ ​ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់​។​ ​មាន​ពាក្យ​តទៅទៀត​ថា​ ​សីល​ណា​ ​ដែល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពពាល​ ​មិន​ពព្រុះ​ ​ជា​សីល​ជា​ល្អ​ ​ជា​សីល​ដែល​អ្នកប្រាជ្ញ​តែង​ ​សរសើរ​ ​ជា​សីល​ដែល​តណ្ហា​និង​ទិដ្ឋិ​មិនបាន​ប៉ះពាល់​ ​ជា​សីល​ប្រព្រឹត្ដ​ ​ទៅ​ដើម្បី​សមាធិ​(​១​)​ ​ភិក្ខុ​ជា​អ្នកមានសីល​ស្មើគ្នា​ ​ក្នុង​សីល​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​ជាមួយ​នឹង​សព្រ​ហ្ម​ចា​រិបុ​គ្គ​ល​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​ទាំង​ក្នុង​ទី​កំបាំងមុខ​ ​ធម៌​នេះឯង​ ​ឈ្មោះថា​ ​ជា​ធម៌​ដែល​បុគ្គល​គប្បី​រលឹក​ ​ឈ្មោះថា​ ​ធ្វើ​នូវ​សេចក្ដី​ស្រឡាញ់​ ​ឈ្មោះថា​ ​ធ្វើ​នូវ​សេចក្ដី​គោរព​ដល់​សព្រ​ហ្ម​ចា​រិបុ​គ្គ​ល​ ​ប្រព្រឹត្ដ​ទៅ​ ​ដើម្បី​សេចក្ដី​សង្គ្រោះ​ ​ដើម្បី​មិន​វិវាទ​ ​ដើម្បី​ការព្រមព្រៀង​ ​ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់​។​ ​ពាក្យ​តទៅទៀត​ថា​ ​ទិដ្ឋិ​ណា​ ​ដ៏​ប្រសើរ​ ​ជាទី​នាំ​សត្វ​ចេញ​ចាក​វដ្ដទុក្ខ​ ​របស់​បុគ្គល​អ្នកធ្វើ​យ៉ាងនោះ​ ​ដើម្បី​ជាទី​អស់​ទៅ​នៃ​កង​ទុក្ខ​ដោយ​ប្រពៃ​ ​ភិក្ខុ​ប្រកបដោយ​សេចក្ដី​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ប្រព្រឹត្ដ​ទៅ​ដើម្បី​ឧបចារសមាធិ​និង​អប្បនាសមាធិ​។​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់