[​៨៦៧​]​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ប៉ុន្មាន​យ៉ាង​ ​ដោយ​សមុដ្ឋាន​នៃ​អាបត្ដិ​ទី១​។​ ​ត្រូវ​អាបត្ដិ៥​ ​ដោយ​សមុដ្ឋាន​នៃ​អាបត្ដិ​ទី១​ ​គឺ​ភិក្ខុ​សម្គាល់ថា​គួរ​ ​ហើយ​ធ្វើ​កុដិ​ ​ដោយ​ការ​សូម​គេ​មក​ដោយខ្លួនឯង​ ​តែ​ឥតមាន​សង្ឃ​សម្ដែង​ទី​ឱ្យ​ ​ធ្វើ​ឱ្យ​ហួសប្រមាណ​ ​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារៈ​ ​ត្រូវ​អាបត្ដិ​ ​ទុក្កដ​រាល់​ប្រយោគ​ ​កាល​នៅតែ​បាយអ​បូក​មួយដុំ​នឹង​ហើយ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​កាលបើ​បូក​បាយអ​មួយដុំ​នោះ​ហើយស្រេច​ ​ត្រូវ​អាបត្ដិ​សង្ឃា​ ​ទិ​សេស​។​ ​ភិក្ខុ​សម្គាល់ថា​គួរ​ ​ហើយ​បរិភោគ​ជនី​យា​ហារ​ក្នុង​វេលាវិកាល​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​ភិក្ខុ​សម្គាល់ថា​ ​គួរ​ ​ហើយ​ទទួល​ខា​ទីយៈ​ ​ឬ​ភោជនីយាហារ​ ​អំពី​ដៃ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​ដែល​ចូល​ទៅកាន់​ចន្លោះ​ ​ផ្ទះ​ ​ដោយដៃ​ខ្លួនឯង​ ​យក​មក​បរិភោគ​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ទាំង៥នេះ​ ​ដោយ​សមុដ្ឋាន​នៃ​អាបត្ដិ​ទី១​។​ ​បណ្ដា​វិ​បត្ដិ​ទាំង​ ​៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ ​ទាំង​ ​៧​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​ ​អាបត្ដិ​ទាំង​ ​៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​បណ្ដា​អធិករណ៍​ទាំង​ ​៤​ ​ចាត់ជា​អធិករណ៍​អ្វី​។​ ​បណ្ដា​សមថៈ​ទាំង​ ​៧​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​
ថយ | ទំព័រទី ៣៨២ | បន្ទាប់