ក៏​បបួល​ ​(​ពួក​ភិក្ខុ​ផងគ្នា​)​ថា​ ​លោក​ទាំងឡាយ​ចូរ​ធ្វើ​កុដិ​ឱ្យ​ខ្ញុំ​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ធ្វើ​កុដិ​ ​ចំពោះ​ភិក្ខុ​នោះ​ ​ឥតមាន​ពួក​ភិក្ខុ​សម្ដែង​ទី​ឱ្យ​ ​ធ្វើ​ឱ្យ​ហួសប្រមាណ​ ​មានហេតុ​ទាស់​ ​មិន​មាន​ទី​ឧបចារៈ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​រាល់​ប្រយោគ​ ​កាល​នៅតែ​បាយអ​បូក​មួយដុំ​នឹង​ហើយ​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​លុះ​បូក​បាយអ​មួយដុំ​នោះ​ហើយស្រេច​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​។​ ​ភិក្ខុ​សម្គាល់ថា​ ​គួរ​ ​ក៏​បង្រៀន​ធម៌​ជា​បទ​ ​ចំពោះ​អនុបសម្បន្ន​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​ ​៤​ ​នេះ​ ​ដោយ​សមុដ្ឋាន​នៃ​អាបត្ដិ​ទី​ ​២​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់​ញ្ចូ​លក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​បេ​។​ ​បណ្ដា​សមថៈ​ទាំង​ ​៧​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​បណ្ដា​វិ​បត្ដិ​ទាំង​ ​៤​ ​អាបត្ដិ​ទាំងនោះ​ ​រាប់​ ​បញ្ចូល​ក្នុង​វិ​បត្ដិ​ ​២​ ​គឺ​ ​សីលវិបត្ដិ​ក៏​មាន​ ​អាចារ​វិ​បត្ដិ​ក៏​មាន​។​ ​បណ្ដា​ ​កង​នៃ​អាបត្ដិ​ទាំង​ ​៧​ ​លោកសង្គ្រោះ​ដោយ​កង​អាបត្ដិ​ ​៤​ ​គឺ​ ​កង​នៃ​អាបត្ដិ​សង្ឃាទិសេស​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ថុល្លច្ច័យ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​គឺ​ ​តាំង​ឡើង​អំពី​វាចា​ ​មិន​តាំង​ឡើង​អំពី​ ​កាយ​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ឡើយ​។​ ​បណ្ដា​អធិករណ៍​ទាំង​ ​៤​ ​ចាត់ជា
ថយ | ទំព័រទី ៣៨៤ | បន្ទាប់