ថា​ ​អាបត្ដិ​ ​ដែល​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​នោះ​ ​មាន៥​។​ ​បពិត្រ​លោកអ្នក​ឈ្លាស​ក្នុង​វិភង្គ​ ​ខ្ញុំ​ប្រាប់​នូវ​សមុដ្ឋាន​នុ៎ះ​ដល់​លោក​។​ ​សមុដ្ឋាន​ដែល​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឃើញ​នូវ​ធម៌​គ្មាន​ទីបំផុត​ ​មានព្រះហឫទ័យ​ជា​ប្រយោជន៍​ដល់​សត្វលោក​ ​ទ្រង់​ឃើញ​នូវ​វិវេក​ធម៌​ ​បាន​សម្ដែង​ហើយ​ថា​ ​អាបត្ដិ​ប៉ុន្មាន​ ​ដែល​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ​នោះ​ ​បពិត្រ​លោកអ្នក​ឈ្លាស​ក្នុង​វិភង្គ​ ​ខ្ញុំ​សូម​សួរ​នូវ​សមុដ្ឋាន​ដែល​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ​នោះ​ ​សូម​លោក​ឆ្លើយ​មក​។​ ​សមុដ្ឋាន​ ​ដែល​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឃើញ​នូវ​ធម៌​គ្មាន​ទីបំផុត​ ​មានព្រះហឫទ័យ​ ​ជា​ប្រយោជន៍​ដល់​សត្វលោក​ ​ទ្រង់​ឃើញ​នូវ​វិវេក​ធម៌​ ​បាន​សម្ដែង​ហើយ​ថា​ ​អាបត្ដិ​ដែល​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ​នោះ​ ​មាន៦​។​ ​បពិត្រ​លោកអ្នក​ឈ្លាស​ក្នុង​វិភង្គ​ ​ខ្ញុំ​ប្រាប់​សមុដ្ឋាន​ដែល​តាំង​ឡើង​អំពី​កាយ​ ​និង​ចិត្ដ​នោះ​ ​ដល់​លោក​។​ ​សមុដ្ឋាន​ដែល​តាំង​ឡើង​អំពី​វាចា​ ​និង​ចិត្ដ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឃើញ​នូវ​ធម៌​គ្មាន​ទីបំផុត
ថយ | ទំព័រទី ៣៩៤ | បន្ទាប់