[​៨៨៦​]​ ​ត្រង់​ពាក្យសួរ​ថា​ ​អ្វី​ជា​ប្រធាន​នៃ​អនុ​វា​ទា​ធិ​ករណ៍​។​ ​ឆ្លើយ​ថា​ ​លោភៈ​ជា​ប្រធាន​ ​ទោសៈ​ជា​ប្រធាន​ ​មោហៈ​ជា​ប្រធាន​ ​អលោភៈ​ ​ជា​ប្រធាន​ ​អទោសៈ​ជា​ប្រធាន​ ​អមោហៈ​ជា​ប្រធាន​។​ ​ត្រង់​ពាក្យសួរ​ថា​ ​អនុ​វា​ទា​ធិ​ករណ៍​មាន​ឋាន​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មាន​វិ​បត្ដិ៤​ ​ជា​ឋាន​។​ ​ត្រង់​ពាក្យសួរ​ថា​ ​មាន​វត្ថុ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មាន​វិ​បត្ដិ៤​ ​ជា​វត្ថុ​។​ ​ត្រង់​ពាក្យសួរ​ថា​ ​មាន​ភូមិ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មាន​វិ​បត្ដិ៤​ ​ជា​ភូមិ​។​ ​ត្រង់​ពាក្យសួរ​ថា​ ​មានហេតុ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មានហេតុ៩​ ​គឺ​ ​កុសល​ហេតុ៣​ ​អកុសល​ហេតុ៣​ ​អព្យាកត​ហេតុ៣​។​ ​ត្រង់​ពាក្យសួរ​ថា​ ​មាន​មូល​ ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​មាន​មូល១៤​។​ ​ត្រង់​ពាក្យសួរ​ថា​ ​ភិក្ខុ​ចោទប្រកាន់​ ​គ្នា​ដោយ​អាការ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​ភិក្ខុ​ចោទប្រកាន់​គ្នា​ដោយ​អាការ​ ​២​ ​គឺ​ ​វត្ថុ​ ​១​ ​អាបត្ដិ​ ​១​។​ ​ត្រង់​ពាក្យសួរ​ថា​ ​អនុ​វា​ទា​ធិ​ករណ៍​រម្ងាប់​ដោយ​សមថៈ​ ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​អនុ​វា​ទា​ធិ​ករណ៍​រម្ងាប់​ដោ​សមថៈ៤​ ​គឺ​ ​ដោ​យស​ម្មុ​ខា​វិន័យ១​ ​សតិវិន័យ១​ ​អ​មូឡ្ហ​វិន័យ១​ ​តស្ស​បា​បិយ​សិកា១​។
ថយ | ទំព័រទី ៤១០ | បន្ទាប់