យេ​ភុយ្យសិ​កា១​ ​តស្ស​បា​បិយ​សិកា១​ ​តិណ​វត្ថា​រកៈ១​ ​នេះ​ជា​សមថៈ៧​។​ ​សមថៈ​ទាំង៧នេះ​ ​ចែក​ទៅជា​សមថៈ១០​ ​មាន​ដែរ​ឬ​ ​សមថៈ១០​ ​(​បង្រួញ​)​ ​ជា​សមថៈ៧​ ​ដោយអំណាច​នៃ​វត្ថុ​និង​បរិយាយ​ ​មាន​ដែរ​ឬ​។​ ​ឆ្លើយ​ថា​ ​មាន​។​ ​ព្រោះ​ហេតុអ្វីបានជា​ថា​មាន​។​ ​ព្រោះ​វិវាទាធិករណ៍​មាន​សមថៈ​ ​២​ ​អនុ​វា​ទា​ធិ​ករណ៍​មាន​សមថៈ​ ​៤​ ​អា​បត្ដា​ធិ​ករណ៍​មាន​សមថៈ​ ​៣​ ​កិ​ច្ចា​ធិ​ករណ៍​មាន​សមថៈ១​។​ ​សមថៈ​ទាំង៧​ ​នេះ​ ​(​ចែក​ទៅ​)​ ​ជា​សមថៈ១០​ ​សមថៈ​ទាំង១០​(​បង្រួញ​ទៅ​)​ ​ជា​សមថៈ៧​ ​ដោយអំណាច​នៃ​វត្ថុ​និង​បរិយាយ​ ​ដូច​ចែក​មកនេះ​។​ ​

​ចប់​ ​បរិយាយ​វារៈ​ ​ជាគម្រប់៦​។​


 ​[​៨៩០​]​ ​សួរ​ថា​ ​សមថៈ​ដែល​ទួទៅ​ដល់​វិវាទាធិករណ៍​ ​មាន​ប៉ុន្មាន​ ​សមថៈ​ដែល​មិន​ទួទៅ​ដល់​វិវាទាធិករណ៍​ ​មាន​ប៉ុន្មាន​។​ ​សមថៈ​ដែល​ទួទៅ​ ​ដល់​អនុ​វា​ទា​ធិ​ករណ៍​ ​មាន​ប៉ុន្មាន​ ​សមថៈ​ដែល​មិន​ទួទៅ​ដល់​អនុ​វា​ទា​ធិ​ករណ៍​ ​មាន​ប៉ុន្មាន​។​ ​សមថៈ​ដែល​ទួទៅ​ដល់​អា​បត្ដា​ធិ​ករណ៍​ ​មាន​ប៉ុន្មាន​ ​សមថៈ​ដែល​មិន​ទួទៅ​ដល់​អា​បត្ដា​ធិ​ករណ៍​ ​មាន​ប៉ុន្មាន​។​ ​សមថៈ​ដែល​ទួទៅ​ដល់​កិ​ច្ចា​ធិ​ករណ៍​ ​មាន​ប៉ុន្មាន​ ​
ថយ | ទំព័រទី ៤១៣ | បន្ទាប់