សួរថា សមថៈដែលទួទៅដល់សមថៈក៏មាននោះ តើដូចម្ដេច សមថៈមិនទួទៅដល់សមថៈក៏មាននោះ តើដូចម្ដេច។ ឆ្លើយថា យេភុយ្យសិកាទួទៅដល់សម្មុខាវិន័យ (តែម្យ៉ាង) មិនទួទៅដល់សតិវិន័យ អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា និងតិណវត្ថារកៈទេ។ សតិវិន័យទួទៅ ដល់សម្មុខាវិន័យ (តែម្យ៉ាង) មិនទួទៅដល់អមូឡ្ហវិន័យ បដិញ្ញាតករណៈ តស្សបាបិយសិកា តិណវត្ថារកៈ និងយេភុយ្យសិការទេ។ អមូឡ្ហវិន័យទួទៅដល់សម្មុខាវិន័យ (តែម្យ៉ាង) មិនទួទៅដល់បដិញ្ញាតករណៈ តស្សបាបិយសិកា តិណវត្ថារកៈ យេភុយ្យសិកា និងសតិវិន័យទេ។ បដិញ្ញាតករណៈទួទៅដល់សម្មុខាវិន័យ (តែម្យ៉ាង) មិនទួទៅដល់តស្សបាបិយសិកា តិណវត្ថារកៈ យេភុយ្យសិកា សតិវិន័យ និងអមូឡ្ហវិន័យទេ។ តស្សបាបិយសិកា ទួទៅដល់សម្មុខាវិន័យ (តែម្យ៉ាង) មិនទួទៅដល់តិណវត្ថារកៈ យេភុយ្យសិកា សតិវិន័យ អមូឡ្ហវិន័យ និងបដិញ្ញាតករណៈទេ។