សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២យ៉ាង​ ​(​ដូច​ក្នុង​កឋិន​ក​សិក្ខាបទ​)​។​បេ​។​
 [​៥៨​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ដែល​ដឹង​ថា​ ​លាភ​គេ​បង្អោន​ទៅ​ដើម្បី​សង្ឃ​ហើយ​បង្អោន​មក​ដើម្បី​ខ្លួន​វិញ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ដឹង​ថា​ ​លាភ​ដែលគេ​ ​បង្អោន​ទៅ​ដើម្បី​សង្ឃ​ហើយ​ ​ក៏​ត្រឡប់​បង្អោន​មក​ដើម្បី​ខ្លួន​វិញ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣យ៉ាង​។​ ​បេ​។​ ​

​ចប់​ ​បត្ដ​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​បត្ដ​វគ្គ​ ​ដូច្នេះ​


​[​៥៩​]​ ​ភិក្ខុ​ទុក​អតិរេក​បាត្រ​ ​១​ ​ភិក្ខុ​មាន​បាត្រ​មាន​ចំណង​មិនទាន់​ដល់​ប្រាំ​អន្លើ១​ ​ភិក្ខុ​ទុក​ភេសជ្ជៈ១​ ​ភិក្ខុ​ស្វែងរក​សំពត់ងូត​ទឹកភ្លៀង១​ ​ភិក្ខុ​ឱ្យ​ចីវរ​ដល់​ភិក្ខុ​ឯទៀត​ហើយ​មាន​ចិត្ដ​ ​អាក់អន់​ដណ្ដើមយក​វិញ១​ ​ភិក្ខុ​សូម​ឱ្យ​ជាងតម្បាញ​ ​ត្បាញ​ចីវរ​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់