ពួក​សត្ដ​រស​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​សត្ដ​រស​វគ្គិ​យ​ភិក្ខុ​ ​ក្រាលកម្រាល​សម្រាប់​ដេក​ ​ក្នុង​វិហារ​ជា​របស់​សង្ឃ​ ​មិន​សាយ​កម​ក​ទុក​វិញ​ ​ទាំង​មិនបាន​ប្រាប់​ ​(​អ្នកដទៃ​ឱ្យ​សាយ​កម​ក​ទុក​)​ ​ហើយ​ដើរចៀស​ចេញទៅ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២យ៉ាង​ ​(​ដូច​ក្នុង​កឋិន​ក​សិក្ខាបទ​)​។​ ​បេ​។​ ​
 [​៧៦​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ ​ដែល​ដឹង​ថា​ ​មាន​ភិក្ខុ​ចូល​ទៅ​នៅមុន​ហើយ​ ​ចូល​ទៅ​ច្រៀ​ត​បៀត​សម្រេចការ​ដេក​នៅក្នុង​វិហារ​ជា​របស់​សង្ឃ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ចូល​ទៅ​ច្រៀ​ត​បៀត​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​ហើយ​សម្រេចការ​ដេក​នៅ​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​។​ ​បេ​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់