ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​ភូតគាម​វគ្គ​នោះ​ ​ដូច្នេះ​


​[​៨១​]​ ​ភិក្ខុ​កាប់​ដើមឈើ​ ​១​ ​ភិក្ខុ​ញុះញង់​ភិក្ខុ​ផងគ្នា​ ​១​ ​ភិក្ខុ​ពោលទោស​គ្នា១​ ​ភិក្ខុ​យក​សេនាសនៈ​ ​ទៅ​តាំង​ទុក​ក្នុង​ទីវាល១​ ​យក​កម្រាល​ទៅ​ក្រាល​ក្នុង​វិហារ១​ ​ភិក្ខុ​ចូល​ទៅដេក​ជ្រៀត​បៀត១​ ​ភិក្ខុ​ទង់ទាញ​ភិក្ខុ​ផងគ្នា១​ ​ភិក្ខុ​អង្គុយ​សង្កត់​គ្រែ​ ​ឬ​តាំង​ដែលគេ​ទុក​ឰដ៏​ថ្នាក់​ខាងលើ១​ ​ភិក្ខុ​បូក​លា​បត​ម្បូល១​ ​ភិក្ខុ​ដឹង​ថា​ទឹក​មាន​សត្វ​ ​ហើយ​ស្រោច​ ​(​ស្មៅ​ឬ​ដី​)​១​។​

 ​[​៨២​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​បាចិត្ដិយៈ​ចំពោះ​ភិក្ខុ​ ​ដែល​សង្ឃ​មិនបាន​សន្មត​ ​ហើយ​ទៅ​ទូន្មាន​ភិក្ខុនី​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ដែល​សង្ឃ​មិនបាន​សន្មត​ហើយ​ទៅ​ទូន្មាន​ភិក្ខុនី​។​ ​បញ្ញ​ត្ដិ​ ​អនុ​ប្ប​ញ្ញ​ត្ដិ​ ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ ​សិក្ខាបទ​នោះ​ ​មាន​ដែរ​ឬទេ​។​ ​មានតែ​បញ្ញ​ត្ដិ១​ ​អនុ​ប្ប​ញ្ញ​ត្ដិ១​ ​ឯ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ ​មិន​មាន​ក្នុង​សិក្ខាបទ​នោះ​ទេ​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​ ​យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ ​២​ ​យ៉ាង​ ​គឺ​តាំង​ឡើង​អំពី​វាចា​ ​មិន​តាំង​ ​ឡើង​អំពី​កាយ​និង​ចិត្ដ១​ ​តាំង​ឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​កាយ១​។​បេ​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់