អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​ដោយ​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​ដោយ​វាចា​ឡើយ​។​បេ​។​
 ​[​១០៧​]​ ​ភិក្ខុ​សម្រេចការ​អង្គុយ​លើ​អាសនៈ​ដែល​ស្ងាត់​កំបាំង​ជាមួយនឹង​មាតុគ្រាម​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​ ​សម្រេចការ​អង្គុយ​លើ​អាសនៈ​ ​ដែល​ស្ងាត់​កំបាំង​ជាមួយនឹង​មាតុគ្រាម​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​គឺ​តាំង​ឡើង​ដោយ​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​ដោយ​វាចា​ឡើយ​។​បេ​។​
 [​១០៨​]​ ​ភិក្ខុ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់​និង​ម្នាក់​ ​ជាមួយនឹង​មាតុគ្រាម​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​ ​សម្រេចការ​អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់​និង​ម្នាក់​ ​ជាមួយនឹង​មាតុគ្រាម​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​
ថយ | ទំព័រទី ៧២ | បន្ទាប់