[​១១៣​]​ ​ភិក្ខុ​ទៅកាន់​ទី​ដែលគេ​ច្បាំង​គ្នា​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​នាំគ្នា​ទៅកាន់​ទី​ដែលគេ​ច្បាំង​គ្នា​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​(​ដូច​ក្នុង​ឯ​ឡក​លោម​សិក្ខាបទ​)​។​បេ​។​ ​

​ចប់​ ​អចេលក​វគ្គ​ ​ទី​ ​៥​។​
​ឧទ្ទាន​នៃ​អចេលក​វគ្គ​នោះ​ ​គឺ​


​[​១១៤​]​ ​រឿង​ភិក្ខុ​ឱ្យ​ខាទនីយ​ភោជ​នីយៈ​ដល់​អចេលក១​ ​រឿង​ភិក្ខុ​បញ្ជូន​ភិក្ខុ​ផងគ្នា១​ ​រឿង​ភិក្ខុ​អង្គុយ​ក្នុង​ត្រកូល​ដែល​មានតែ​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ១​ ​រឿង​ភិក្ខុ​អង្គុយ​ក្នុង​ទីស្ងាត់​មាន​ពីរ​សិក្ខាបទ១​ ​រឿង​ភិក្ខុ​មិនបាន​លា​ភិក្ខុ​ផងគ្នា​ដែល​មាននៅ​ក្នុង​វត្ដ១​ ​រឿង​ភិក្ខុ​សូម​ភេសជ្ជៈ១​ ​រឿង​ភិក្ខុ​ទៅ​មើល​កងទ័ព​ដែលគេ​លើក​ចេញទៅ​អំពី​ស្រុក១​ ​រឿង​ភិក្ខុ​នៅក្នុង​កងទ័ព​ហួស​អំពី​កំណត់៣រាត្រី​ទៅ១​ ​រឿង​ភិក្ខុ​ទៅកាន់​ទី​ដែលគេ​ច្បាំង​គ្នា១​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់