[​១៤៧​]​ ​ភិក្ខុ​ឱ្យ​ចីវរ​ដោយមាន​សង្ឃ​ព្រមព្រៀង​គ្នា​ ​ហើយ​ត្រឡប់​ ​តិះដៀល​ជា​ខាងក្រោយ​វិញ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគររាជ​គ្រឹះ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​បានឱ្យ​ចីវរ​ដោយមាន​សង្ឃ​ព្រមព្រៀង​គ្នា​ ​ហើយ​ត្រឡប់​តិះដៀល​ជា​ខាងក្រោយ​វិញ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​បេ​។​
 ​[​១៤៨​]​ ​ភិក្ខុ​ដឹង​ថា​ ​លាភ​របស់​សង្ឃ​ ​ដែលគេ​បង្អោន​ដើម្បី​សង្ឃ​ ​ហើយ​ ​ក៏​ត្រឡប់​បង្អោន​ទៅ​ដើម្បី​បុគ្គល​វិញ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ដឹង​ថា​ ​លាភ​របស់​សង្ឃ​ដែលគេ​បង្អោន​ដើម្បី​សង្ឃ​ហើយ​ ​ត្រឡប់​បង្អោន​ទៅ​ដើម្បី​បុគ្គល​វិញ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​បេ​។​ ​

​ចប់​ ​សហធម្មិក​វគ្គ​ ​ទី៨​។​

ថយ | ទំព័រទី ៩១ | បន្ទាប់