[​១៥៣​]​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​បំពង់ម្ជុល​នឹង​ឆ្អឹង​ក្ដី​ ​នឹង​ភ្លុក​ក្ដី​ ​នឹង​ស្នែង​ក្ដី​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ដែន​សក្កៈ​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុ​ច្រើន​រូប​មិនដឹង​ប្រមាណ​ ​ដើរ​សូម​បំពង់ម្ជុល​គេជាច្រើន​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​។​បេ​។​ ​
 [​១៥៤​]​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​គ្រែ​ក្ដី​ ​តាំង​ក្ដី​ ​ឱ្យ​កន្លង​ហួសប្រមាណ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ព្រះ​ឧប​នន្ទ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​ ​ឱ្យ​គេ​ធ្វើ​គ្រែ​ខ្ពស់​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦​។​ ​បេ​។​ ​
 [​១៥៥​]​ ​ភិក្ខុ​ឱ្យ​គេ​ធ្វើ​គ្រែ​ក្ដី​ ​តាំង​ក្ដី​ ​ដែល​ញាត់​ដោយ​សំឡី​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​
ថយ | ទំព័រទី ៩៤ | បន្ទាប់