សម្បត្តិ​របស់​កម្ម​ ​មាន២យ៉ាងគឺ​ ​សម្បត្តិ​នៃ​អបលោកនកម្ម១​ ​សម្បត្តិ​នៃ​ញត្តិកម្ម១​។​ ​សម្បត្តិ​របស់​កម្ម​ ​មាន២យ៉ាង​ដទៃទៀត​ ​គឺ​សម្បត្តិ​នៃ​ញត្តិទុតិយកម្ម១​ ​សម្បត្តិ​នៃ​ញត្តិ​ចតុត្ថកម្ម១​។​ ​ភូមិ​នៃ​ភិក្ខុ​មាន​សំ​វាស​ផ្សេង​ៗ​គ្នា​ ​មាន២យ៉ាងគឺ​ ​ភិក្ខុ​ធ្វើខ្លួន​ឲ្យ​មាន​សំវាស​ផ្សេងគ្នា​ ​ដោយខ្លួនឯង១​ ​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​ភិក្ខុ​នោះ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ក្តី​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ក្តី​ ​ព្រោះ​មិន​លះបង់​ ​(​ទិដ្ឋិ​អាក្រក់​)​ក្តី១​។​ ​ភូមិ​នៃ​ភិក្ខុ​មាន​សំវាស​ស្មើគ្នា​ ​មាន២យ៉ាងគឺ​ ​ភិក្ខុ​ធ្វើខ្លួន​ឲ្យ​មាន​សំវាស​ផ្សេងគ្នា​ ​ដោយខ្លួនឯង១​ ​សង្ឃ​ព្រមព្រៀង​គ្នា​សូត្រ​ឱសារណកម្ម​ ​ចំពោះ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ហើយ​នោះ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ក្តី​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ក្តី​ ​ព្រោះ​មិន​លះបង់​ ​(​ទិដ្ឋិ​អាក្រក់​)​ក្តី១​។​
​[​២៨​]​ ​បារាជិក​មាន២យ៉ាង​ ​គឺ​ ​បារាជិក​របស់​ពួក​ភិក្ខុ១​ ​បារាជិក​របស់​ពួក​ភិក្ខុនី១​។​ ​សង្ឃាទិសេស​មាន២​ ​ថុល្លច្ច័យ​មាន២​ ​បាចិត្តិយៈ​មាន២​ ​បាដិទេសនីយៈ​មាន២​ ​ទុក្កដ​ ​មាន២​ ​ទុព្ភាសិត​មាន២​ ​គឺ​របស់​ភិក្ខុ១​ ​របស់​ភិក្ខុនី១​ ​រួម​ជា​អាបត្តិ៧​ ​គឺ​កង​នៃ​អាបត្តិ​ទាំង៧​។​ ​សង្ឃ​បែកធ្លាយ​ ​ដោយ​អាការ២​ ​គឺ​ដោយ​កម្ម១​ ​ដោយ​ការ​ចាប់ស្លាក១​។​
ថយ | ទំព័រទី ១៥ | បន្ទាប់