[​១៣៨​]​ ​អនុ​វា​ទា​ធិ​ករណ៍​ ​ទៅជា​អាប​ត្តា​ធិ​ករណ៍​ ​ទៅជា​កិ​ច្ចា​ធិ​ករណ៍​ ​ទៅជា​វិវាទាធិករណ៍​ ​មាន​ដែរ​ឬទេ​។​ ​អនុ​វា​ទា​ធិ​ករណ៍​ ​មិនទៅ​ជា​អាប​ត្តា​ធិ​ករណ៍​ ​មិនទៅ​ជា​កិ​ច្ចា​ធិ​ករណ៍​ ​មិនទៅ​ជា​វិវាទាធិករណ៍​ទេ​។​ ​ប៉ុន្តែ​អាប​ត្តា​ធិ​ករណ៍​ ​កិ​ច្ចា​ធិ​ករណ៍​ ​និង​វិវាទាធិករណ៍​ ​តែង​កើតមាន​ ​ព្រោះ​បច្ច័យ​នៃ​អនុ​វា​ទា​ធិ​ករណ៍​។​ ​មាន​សេចក្តី​អធិប្បាយ​ដូចម្តេច​។​ ​(​មាន​សេចក្តី​អធិប្បាយ​ថា​)​ ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​ចោទ​ភិក្ខុ​ផងគ្នា​ដោយ​សីលវិបត្តិ​ក្តី​(​១​)​ ​ដោយ​អាចារ​វិបត្តិ​ក្តី​(​២​)​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ក្តី​(​៣​)​ ​ដោយ​អាជីវ​វិបត្តិ​ក្តី​(​៤​)​ ​ការ​ចោទ​ ​សេចក្តី​ប្រកាន់​ ​ការ​ពោល​ជជែក​ ​ការ​ពោល​តវ៉ា​ ​ការ​ពោល​បង្កាច់​ ​ការ​ខំ​ពោល​បង្ខូច​ ​ការ​បន្ថែម​កម្លាំង​ណា​ ​ក្នុង​វិបត្តិ​ទាំងនោះ​ ​នេះ​ដែល​ព្រះ​សាស្តា​ត្រាស់​ហៅថា​ ​អនុ​វា​ទា​ធិ​ករណ៍​។​ ​សង្ឃ​ជជែកគ្នា​ ​ព្រោះ​អនុ​វា​ទា​ធិ​ករណ៍​ ​ហៅថា​ ​វិវាទាធិករណ៍​។​ ​កាលដែល​ជជែក​ទាំង​ចោទ​ផង​ ​ហៅថា​ ​អនុ​វា​ទា​ធិ​ករណ៍​។​ ​កាលដែល​ចោទ​ ​ត្រូវអាបត្តិ​ ​(​ខ្លួនឯង​)​ ​ហៅថា​ ​អាប​ត្តា​ធិ​ករណ៍​។​ ​សង្ឃ​ធ្វើ​កម្ម​ ​ព្រោះ​អាបត្តិ​នោះ​ ​ហៅថា​ ​កិ​ច្ចា​ធិ​ករណ៍​។​ ​អាប​ត្តា​ធិ​ករណ៍​ ​កិ​ច្ចា​ធិ​ករណ៍​ ​និង​វិវាទាធិករណ៍​ ​តែង​កើតមាន​ ​ព្រោះ​បច្ច័យ​នៃ​អនុ​វា​ទា​ធិ​ករណ៍​ ​ដូច​បាន​អធិប្បាយ​មកនេះ​ឯង​។​
​(​១​)​ ​ភិក្ខុ​ត្រូវអាបត្តិ​ពីរ​កង​ ​គឺ​បារាជិក១​ ​សង្ឃាទិសេស១​ ​ចាត់ជា​សីលវិបត្តិ​។​ ​(​២​)​ ​ភិក្ខុ​ត្រូវអាបត្តិ៥កង​ ​គឺ​ថុល្លច្ច័យ១​ ​បាចិត្តិយៈ១​ ​បាដិទេសនីយៈ១​ ​ទុក្កដ១​ ​ទុព្ភាសិត១​ ​ចាត់ជា​អាចារ​វិបត្តិ​។​ ​(​៣​)​ ​ភិក្ខុ​ប្រកាន់ទិដ្ឋិ​អាក្រក់​ ​ចាត់ជា​ទិដ្ឋិ​វិបត្តិ​ ​(​៤​)​ ​ភិក្ខុ​ចិញ្ចឹមជីវិត​ដោយ​អនេសនៈ​ ​ចាត់ជា​អាជីវ​វិបត្តិ​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់