មាន​សីល​ជាទីស្រឡាញ់​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​នៅជា​សុខ​ស្រួល​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​រារាំង​អាសវ​ធម៌​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​រារាំង​នូវ​អាសវ​ធម៌​ទាំងឡាយ​ក្នុង​បច្ចុប្បន្ន​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​កំចាត់​បង់​នូវ​អាសវ​ធម៌​ទាំងឡាយ​ ​ក្នុង​បរលោក​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​កំចាត់​បង់​នូវ​អាសវ​ធម៌​ទាំងឡាយ​ ​ក្នុង​បរលោក​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​ញុំាង​បុគ្គល​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ជ្រះថ្លា​ឡើង​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​ញុំាង​បុគ្គល​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឲ្យ​ជ្រះថ្លា​ឡើង​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​ញុំាង​បុគ្គល​ទាំងឡាយ​ ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​ញុំាង​បុគ្គល​ទាំងឡាយ​ ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹង​រិត​តែ​ជ្រះថ្លា​ឡើង​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​តម្កល់​នៅ​មាំ​ ​នៃ​ព្រះ​សទ្ធម្ម​ ​អំណាច​ប្រយោជន៍​ណា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​តម្កល់​នៅ​មាំ​ ​នៃ​ព្រះ​សទ្ធម្ម​ ​អំណាច​ប្រយោជន៍​នោះ​ ​ឈ្មោះថា​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​អនុគ្រោះ​ដល់​វិន័យ​។​
ថយ | ទំព័រទី ១១១ | បន្ទាប់