​[​១០៣​]​ ​ភិក្ខុ​ទាំងឡាយ​ ​ដែល​អសទ្ធម្ម​រួបរឹត​ ​ជា​អ្នក​អាប់ប្រាជ្ញា​ ​ដែល​មោហៈ​បិទបាំង​ ​ប្រកាន់ទិដ្ឋិ​ខុស​ ​តែង​ពោល​បង្កាច់​ ​នូវ​ព្រះសម្មាសម្ពុទ្ធ​នេះ​ ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​ ​ជា​ទិដ្ឋិ​វិបត្តិ​។​

 ​[​១០៤​]​ ​ភិក្ខុ​មាន​សេចក្តី​ប្រាថ្នា​អាក្រក់​ ​លុះ​ក្នុង​អំណាច​សេចក្តី​ប្រាថ្នា​ ​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​ ​ដែល​មិន​មាន​ ​(​ក្នុង​ខ្លួន​)​ ​ដែល​មិន​ពិត​ ​ព្រោះហេតុតែ​អាជីវៈ​ ​ព្រោះ​ដំណើរ​អាជីវៈ​ ​ជា​ភិក្ខុ​ប្រព្រឹត្ត​និយាយ​ដឹកនាំ​បុរស​ឲ្យ​ស្រ្តី​ ​ដឹកនាំ​ស្ត្រី​ឲ្យ​បុរស​ ​ព្រោះហេតុតែ​អាជីវៈ​ ​ព្រោះ​ដំណើរ​អាជីវៈ​ ​ភិក្ខុ​ពោល​ថា​ ​ភិក្ខុ​ណា​នៅក្នុង​វិហារ​របស់​អ្នក​ ​ភិក្ខុ​នោះ​ឯង​ ​ជា​ព្រះអរហន្ត​ ​ព្រោះហេតុតែ​អាជីវៈ​ ​ព្រោះ​ដំណើរ​អាជីវៈ​ ​ភិក្ខុ​សូម​បណីតភោជន​ទាំងឡាយ​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​មក​បរិភោគ​ ​ព្រោះហេតុតែ​អាជីវៈ​ ​ព្រោះ​ដំណើរ​អាជីវៈ​ ​ភិក្ខុនី​សូម​បណីតភោជន​ទាំងឡាយ​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​យក​មក​បរិភោគ​ ​ព្រោះហេតុតែ​អាជីវៈ​ ​ព្រោះ​ដំណើរ​អាជីវៈ​ ​ភិក្ខុ​ដែល​មិន​មាន​ជម្ងឺ​ ​សូម​សំ​ឡ​ក្តី​ ​បាយ​ក្តី​ ​ដើម្បី​ប្រយោជន៍​ដល់​ខ្លួន​ ​យក​មក​បរិភោគ​ ​ព្រោះហេតុតែ​អាជីវៈ​ ​ព្រោះ​ដំណើរ​អាជីវៈ​។​ ​នេះ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​ ​ជា​អាជីវ​វិបត្តិ​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់